Friday, 26 June 2015
រឿង សំគម បាញ់លលក
Do you like this story?
មានមនុស្សម្នាក់ ជាកូននៃអ្នកត្រកូលក្រីក្រ, បុរសនេះ តាំងពីចម្រើនធំឡើង គ្មានរកស៊ី អ្វីសោះខំប្រឹងសង្វាតតែខាងការបរបាញ់ទាល់តែស្ទាត់ជំនាញ,បើបុរសនោះបាញ់តម្រង់ សត្វណា ចង់ឲ្យត្រូវក្បាល ត្រូវក ឬទ្រូង រមែងត្រូវតាមបំណង , តែរូបឆោមលោមពណ៌ បុរសនោះ អាក្រក់មាឌស្គមកំព្រឹង សក់ក្រញាង មុខក្រញុះ អ្នកស្រុកគេដាក់ឈ្មោះហៅ ថា«អាសំគមបាញ់លលក » ព្រោះវាតែងដើរបាញ់លលក រាល់ថ្ងៃ ។
ថ្ងៃមួយ អាសំគម បាញ់លលក លីស្នាដើរទៅស្វែងរកបាញ់លលក បានប្រទះឃើញភូមិសេដ្ឋី១ មានដើមឈើដុះត្រសាយត្រសុំ ដង្គំដង្គោល ជាទីលំនៅ នៃបក្សីមានលលកជាដើម។ សេដ្ឋីនោះ ជាអ្នកសម្បូណ៌សំបុកសម្បត្តិ ព្រមទាំងមានកូនក្រមុំពីរនាក់ផង។អាសំគមបាញ់លលក លីស្នាដើររសៀរតាមរបងភូមិសេដ្ឋីក៏ជួបជាកូនស្រីសេដ្ឋីទាំងពីរបណ្តើរគ្នាលេងតាមសួន ច្បារ ក្នុងភូមិរបស់ខ្លួន ដ៏ដេរដាសដោយផ្ការីកស្គុសស្គាយ ផ្សាយក្លិនក្រអូបឈ្ងុយឈ្ងប់ នៅពេលព្រឹកព្រហាម។ អាសំគមបាញ់លលកដើររសៀរតាមភូមិងើមមើលលើក្រែងមាន សត្វលលក ទំនៅចុងឈើ ។ កាលបើ អាសំគមបាញ់លលក ងាកភ្នែកចុះឡើងចោល កន្ទុយភ្នែកទៅក្នុងភូមិ, ខ្សែភ្នែកក៏រត់ទៅប៉ះទង្គិចនឹងរូបរាងនាងក្រមុំទាំងពីរដែលប្រកប ដោយគ្រឿងតែងប្រាណ មានលំអស្រស់ស្រងៅ ទាំងមណព្រលឹងសាច់ទ្រលុកទ្រលន់ នាំឲ្យភ្ញាក់កន្ទ្រាក់ដួងចិត្តប្រុសនៅវេលាឃើញដំបូង ។ ឯអាសំគមបាញ់លលកគ្រាន់តែ ចោលភ្នែកទៅប៉ះរូបនាងនោះភ្លាមក៏ស្រឡាំងកាំងភាំងស្មារតីភ្លេចខ្លួន ជ្រុះទាំងស្នាទាំង ព្រួញដល់ដី ។ អាសំគមបាញ់លលក តាំងពីបានឃើញ កូនសេដ្ឋី ក៏ស្រឡាញ់ជាប់ក្នុង ចិត្តនឹកឥតភ្លេចហើយក៏ទៅដល់ផ្ទះថ្លែងប្រាប់ឪពុកម្តាយនិយាយនឹងម្តាយឲ្យទៅដណ្តឹង កូនសេដ្ឋីឲ្យ ។ ម្តាយនិយាយនឹងកូនថា«នៃកូន!ម្តេចក៏ឯងទៅស្រឡាញ់កូនសេដ្ឋីអី ចេះ!បើឯងក្រីក្រភោគសម្បត្តិទាំងរូបឯងទៀតក៏អាក្រក់ មិនសមនឹងកូនគេធ្វើម្តេចគេ នឹងឲ្យឯង ?» អាសំគមបាញ់លលកក៏និយាយនឹងម្តាយថា«ម៉ែ!បើម៉ែមិនទៅដណ្តឹង ឲ្យខ្ញុំទេ ខ្ញុំក៏អស់ឃើញមុខម៉ែ, ម៉ែក៏លែងបានឃើញមុខខ្ញុំតាំងពីថ្ងៃនេះទៅហើយ»។ ម្តាយដែលមានចិត្តអាណិតកូន ឮកូននិយាយដូច្នោះ ក៏ស៊ូកាត់កេរ្តិ៍ខ្មាស់ទៅនិយាយ ស្នើការនឹងសេដ្ឋីៗក៏តបវិញថា «ខ្ញុំឥតបើស្អប់ខ្ពើមអីកូននាងទេ ប៉ុន្តែកូនខ្ញុំៗនឹងឲ្យពុំ បានត្បិតមិនទាន់គ្រប់ការ,ណ្ហើយនាង!ប៉ុណ្ណេះទុកជាស្រេចចុះ កុំបាច់ទៅមកទៀត» សំដីប៉ុណ្ណេះជាសំដីបង្វែងដានមិនចង់ឲ្យ។ ម្តាយអាសំគមបាញ់លលកទញ់តុះគំនិត រកឧបាយកល និយាយទៀតគ្មាន ក៏លាសេដ្ឋី ត្រឡប់ទៅផ្ទះប្រាប់កូន ។ អាសំគម បាញ់លលក គ្រាន់តែម្តាយប្រាប់ដូច្នោះភ្លាម ក៏ផ្លាស់ទឹកមុខក្រៀមក្រំអង្គុយត្របោម ក្បាលជង្គង់ដង្ហើមឃូរៗ បាយលេងនឹកទឹកលេងស្រេកចេះតែនឹកមមៃៗហាក់ដូចជា កូនសេដ្ឋីនៅចំពោះមុខស្រស់ៗដោយកម្លាំងសេចក្តីស្នេហាខ្លាំងពេកហើយបែរជាមិន បានដូចបំណង ។ នៅវេលាដែលអាសំគមបាញ់លលកចូលដេក ក៏ចូលទៅទាំងនឹក អាល័យទៅជាមមើ ស្រែកច្រៀងទាំងយប់ថា៖ « ឆោមអើយឆោមឆើតទាំងពីរប្រាណ ធ្វើម្តេចនឹងបានមកកៀកកើយឲ្យដូចជាពូកហើយនិងខ្នល់ខ្នើយបើម៉្លេះទៅហើយអស់ សង្ឃឹម»។ អាសំគមបាញ់លលក ទុកជាដឹងថា គេលែងឲ្យហើយដូច្នោះ លុះព្រឹក ឡើងក៏នៅតែលីស្នានិងស្ពាយបំពង់ព្រួញដើរទៅសំដៅភូមិសេដ្ឋីរាល់ថ្ងៃឥតខានឥតខាន សោះពួនចាំលបមើលកូនសេដ្ឋី។ ថ្លែងពីបុរសម្នាក់ទៀតជាកូនអ្នកមានសម្បត្តិទាំងរូប ឆោមនោះក៏ស័ក្តិសម ទឹកមុខឡើងស្រស់បំព្រងជាទីពេញចំណង់នៃស្រ្តីភាព។ បុរស នោះក៏ស្រឡាញ់ កូនសេដ្ឋីនោះដែរ លុះទៅដណ្តឹង សេដ្ឋីក៏មិនព្រមឲ្យ ។ បុរសនោះ ទុកជាដឹងថា គេមិនព្រមឲ្យ ក៏នៅតែលបមើល កូនសេដ្ឋីរាល់ថ្ងៃ ។ ជួនជាពេលមួយ បុរសនោះក៏ទៅ អាសំគមបាញ់លលកក៏ទៅ ហើយបានជួបគ្នាអាសំគមបាញ់លលក សួរថា «អ្នកឯងទៅណា?»។ បុរសនោះឆ្លើយថា«ខ្ញុំមកលបមើលកូនសេដ្ឋី»ឆ្លើយហើយ សួរថា «ចុះឯងមកធ្វើអ្វីដែរ? » ។ អាសំគមបាញ់លលកថា «ខ្ញុំក៏មកមើលកូនសេដ្ឋី ដែរ»។ បុរសនោះថា «យើ! រាងនេះ អួតឯងចង់បានកូនសេដ្ឋីផង! ប៉ុនអម្បាលរូបខ្ញុំ គេនៅតែមិនឲ្យ»។ អាសំគមបាញ់លលកថា«បងឯងចាំមើលខ្ញុំយកទាល់តែបាន»។ ជួនជាថ្ងៃនោះសេដ្ឋីប្តីប្រពន្ធនាំគ្នាទៅវត្តនៅតែកូនក្រមុំពីរនាក់ចាំផ្ទះ។ អាសំគមបាញ់ លលកដឹងដូច្នោះកំពុងតែគិតរកឧបាយក៏ជួនជាក្រឡេកទៅឃើញ សត្វលលកមួយ តំនៅចុងឈើមុខផ្ទះសេដ្ឋី។ អាសំគមបាញ់លលក បានឱកាសក៏យឺតស្នាបាញ់ឮសូរ ក្លឹងបាប់ ស្រាប់តែលលកទធាក់ចើង ទទះស្លាបនៅទីធ្លាមុខផ្ទះ ។ លំដាប់នោះ កូន ក្រមុំសេដ្ឋីម្នាក់ចុះទៅដីឃើញលលកនោះហើយក៏ស្រែកប្រាប់បងថា «អ្នកបង! អ្នក ណាបាញ់លលកធ្លាក់មកនេះ?» ថាហើយក៏រើសលលកទៅ។ អាសំគមបាញ់លលក ធ្វើដូចជាមិនដឹងដល់គេបោចរួចហើយស្រាប់តែឡូឡារកលលកដែលខ្លួនបាញ់នោះថា «នរណាលួចលលក អញទៅណា? តែអញរកឃើញមុខជាប្តឹងរាជការឲ្យយកទៅដាក់ គុកពុំខាន»។ នាងក្រមុំទាំងពីរនាក់ ឮដូច្នោះ ក៏ភ័យស្រែកប្រាប់ថា «លលកបងឯង ខ្ញុំយកមកនេះហើយ»។ អាសំគមបាញ់លលកស្តីគំរាមថា «ម្តេចក៏ហ៊ានលួចលលក អញត្រូវយកមកឲ្យអញ» កូនស្រីសេដ្ឋីក៏យកលលកមកឲ្យ។ អាសំគមបាញ់លលក ថា«ទេ! លលកអញ នៅរោម នៅស្លាប ឥឡូវនាងឯងយកទៅ បោចរោម ស្លាបអស់ ហើយក្រែងតែអាំងឲ្យឆ្អិនឲ្យអញបានអញយក ។ «នាងក្រមុំទាំងពីរនាក់ក៏យកទៅ អាំងឆ្អិន ហើយយកមកឲ្យ ។ អាសំគមបាញ់លលកថា « នរណា ស៊ីតែសាច់លលក ក្រែងតែមានស្រាផឹកផង ទើបស៊ីកើត»។ នាងទាំងពីរនាក់ហេតុតែខ្លួនជាស្រីប្រកប ដោយសេចក្តីភ័យច្រើន ក៏ទៅយកស្រា មកឲ្យ ឲ្យមួយពែងហើយ ថាមួយពែងទៀត ទាល់តែស្រវឹងដួលដេកនៅលើផ្ទះនោះទៅ ។ ឯនាងក្រមុំទាំងពីរនាក់ គិតគ្នាថា «បើ យើងបណ្តោយឲ្យវានៅក្នុងទីហ្នឹង តែឪម៉ែមកវិញឃើញ យើងមុខជាមានរឿង«គិត ហើយមិនដឹងយកទៅណាក៏នាំគ្នាសែងអាសំគមបាញ់លលកយកទៅលាក់ក្នុងផ្ទះ។ ដល់ពេលយប់ អាសំគមបាញ់លលកដឹងខ្លួន ក៏ស្រែកថា «មូសខាំណាស់ » ។ កូន សេដ្ឋីភ័យ ក្រែងឪពុកដឹង ក៏នាំគ្នាសែងទៅដាក់ក្រោមគ្រែដេករបស់ខ្លួន ។អាសំគម បាញ់លលកស្រែកទៀតថា «សង្កើចខាំណាស់ » ។ នាងទាំងពីរនាក់ក៏លើកមកឲ្យ ដេកលើគ្រែក្នុងមុងជាមួយដោយគិតថាវាស្រវឹងស្រានឹងធ្វើអ្វី!។ ពេលនោះ អាសំគម បាញ់លលក បានឱកាស ក៏តាំងលូកប្រឡែងស្ទាបអង្អែល ដោយសេចក្តីស្រឡាញ់ ដរាបដល់បានរួមដំណេក ជាមួយនឹងនាងក្រមុំទាំងពីរនាក់នោះទៅ ។
ចេះដប់មិនស្មើប្រសប់មួយ
ចេះដប់មិនស្មើប្រសប់មួយ
Subscribe to:
Post Comments (Atom)
0 Responses to “រឿង សំគម បាញ់លលក”
Post a Comment