Wednesday, 24 June 2015
មហាចោរទល់ដែន(វគ្គ៩)
Do you like this story?
វគ្គទី៩៖រត់តាមប្ដី
នាងទេវី ដែលដួលសន្លប់ ស្ដូកស្ដឹងលើក្ដារនោះ ក៏បានបើកភ្នែកឡើង។ នាងមើលឃើញ មុខនាងភួង ដែលមានទឹកភ្នែក ហូររហាម។ ធីតាឱបនាងភួងយំ ហើយពោលយ៉ាងរវើរវាយថា៖ បង ! បង ! បង ! . . . នេះប្អូន ! នាងភួងឃើញដូច្នោះ ខំបមបីស្រីថែមទៀត។ កូន ! កូន ! នេះម៉ែ ! ម៉ែណា ! ច៎ាះ ! ម៉ែ! អី ! នេះម៉ែ! ច៎ាះ បង ! បងទៅណាហើយ បងគាត់ខឹងខ្ញុំទេ? ទេប្អូនឥតក្បត់បងទេ ! ប្អូនស្រលាញ់បង នឹកបងណាស់។ នាងភ័យរឹតតែខ្លាំងឡើង ។ ស្រ្ដីជាម្ដាយញ័រ អស់សព្វសព៌ាង្គកាយ នាងទេវីបិទភ្នែកជិតស្លុង មាត់ចេះតែនិយាយៗទៅ គ្មានដឹងខ្លួនប្រាណសោះ។ ម៉ែ ! ម៉ែ ! បងគាត់ទៅណាហើយ ? អូ ! ប្រហែលគាត់ខឹងនឹងខ្ញុំមែនហើយ ។ អូ ! គាត់មិនដឹងរឿងទេ . . . ។ កូន !ទេវី ! កូនមាសម្ដាយ ! កូននិយាយអី ដូច្នោះ ? កូន ! កូន ! នាងភួងអង្រួន នាងទេវីយំរឹតតែខ្លាំងឡើង។ ទេ ! កុំៗ សម្លាប់កូនខ្ញុំអី ! ទុកជីវិតកូនខ្ញុំ ឲ្យរស់នៅសិន ! ហ៊ីបង! កុំជឿពាក្យគេ។ ទេ . . . កូន . . . លោកឱស ៗ ស្លាប់ខ្ញុំហើយ ! ទេខ្ញុំចង់រស់ . . . ! នាងភួងគ្រវីក្បាល ហួសចិត្ដ មិនដឹងគិតយ៉ាងណា ដើម្បីឲ្យកូនសម្លាញ់របស់គាត់ និយាយត្រឹមត្រូវវិញ។ កូនៗ កុំនិយាយ ! កូនទៅឲ្យស្ងៀម ! ច៎ា ! ខ្ញុំមិនហ៊ាននិយាយទេ ខ្ញុំខ្លាចកូនខ្ញុំស្លាប់។ តែមិនឲ្យខ្ញុំនិយាយឯណាបាន បងគាត់ខឹងនឹងខ្ញុំងាប់ហើយ។ …បង បង..! បង កុំជឿតាមគេណា ! អាណិតប្អូនទៅ កុំជឿតាមគេ។ ញើសហូរចេញពីថ្ងាសនាងទេវី ផ្លោតៗ ។ នាងភួងយកកូនកន្សែងជូតញើសនោះបណ្ដើរ និយាយបណ្ដើរ៖ ឱ! ព្រះម្ចាស់ថ្លៃអើយ ! សូមជួយកូនខ្ញុំផង កុំឲ្យកូនខ្ញុំនិយាយច្រើនពេក ។ កូន ៗ ! កូនសម្ងំឲ្យលក់ទៅ ។ ច៎ាះ ! អឺ ! កូននៅឲ្យស្ងៀមកុំនិយាយអី ។ ច៎ាះ ! បើកូនស្លាប់ ម៉ែក៏ស្លាប់ដែរ ។ ច៎ាះ ! កូនមិនស្លាប់ទេ ព្រោះមានម៉ែ ។ ច៎ាះ ! មួយស្របក់ក្រោយមក នាងទេវីក៏ដេកលក់ ស្កប់ស្កល់។ ដល់នាងភ្ញាក់ឡើង ធីតាហាក់មានកម្លាំងកំហែង។ កល្យាណក្រោកដើរទៅមុជទឹក រួចទើបនិយាយ ទៅកាន់នាងភួងទៀតថា៖ ម្ដាយអើយ ! ក្នុងជាតិនេះ កូនអភ័ព្វណាស់ ។ បងមានន្ទមកទីនេះ អំបាញ់មិញ។ កូនមិនហ៊ានមើលមុខបងទេ ពីព្រោះអាកាមា វាសម្លាប់កូនរបស់ខ្ញុំ។ ម្ដាយមាសម្ដាយ ! បើម្ដាយឃើញបទុមកូនខ្ញុំ ម្ដាយមុខជាស្លាប់មិនខាន។ អាកាមា វាឲ្យមនុស្សអសិរពិសម្នាក់ យកដាវដាក់ចំកកូនខ្ញុំ ដើម្បីបង្ខំកុំឲ្យខ្ញុំនិយាយអ្វី ធ្វើអ្វី។ ក្នុងពេលនោះ អាកាមា វាបង្កាច់ថាខ្ញុំនឹងវា សហាយគ្នា។ ឱ អ្នកម្ដាយ ! កូនស្លាប់តែក្នុងថ្ងៃនេះឯង ជាប្រាកដហើយ។ កូនឈឺចិត្ដណាស់ អាកាមាវាធ្វើបាបកូនដល់ហើយ . . . ។ ឱ! ឥឡូវកូនខ្ញុំទៅណា បាត់ពីបង្អួចនោះហើយ . . .? អំបាញ់មិញ ខ្ញុំមើលឃើញកូនខ្ញុំ ពីទីនេះទៅ។ វាយកកូនខ្ញុំ ទៅទៀតហើយ។ កូនខ្ញុំដេកលក់ គ្មានដឹងថាជីវិត នៅនឹងចុងដាវគេទេ មានតែខ្ញុំទេ ដឹងភ័យ ស្រៀវ ទុក្ខ ។ នាងដេកលក់ ព្រងើយ។ ឯខ្ញុំ ស្ទើរស្លាប់ខ្លួន។ ឱ! ម្ដាយអើយ ! កូននឹករលឹកបងមានន្ទខ្លាំងណាស់។ កូនប្រុងកាយប្រុងចិត្ដថា កូនផុតទុក្ខ ថ្ងៃនេះហើយ។ តែឥឡូវ កូនរឹតតែមានទុក្ខទៅទៀត កូនឃើញគេមក កូនស្ទើរស្ទុះទៅឱបជើងគេ ។ កូនឃើញតែជើងគេទេ។ កូនឥតបានឃើញមុខគេទេ។ គេខឹងនឹងកូនហើយ។ គេនិយាយមករកកូនដែរ តែកូនពុំហ៊ានឆ្លើយ។ គេគំហកកូន តែកូននឹកថា បើគ្មានអាកាមាទេ គេគំហកយ៉ាងណា ក៏កូនមិនថាដែរ កូនមុខជាឲ្យគេគំហកតាមចិត្ដ ឲ្យតែកូនបានឮសម្លេងគេ បានស្ដាប់សម្ដីគេ ទោះសម្ដីនោះ ទ្រគោះបោះបោកយ៉ាងណាក៏ដោយ។ ម្ដាយអើយ ! ហេតុតែកូនស្រលាញ់គេ។ ឥឡូវគេមិនដឹងរឿង គេទៅបាត់ ទុកតែស្នាមជើងនៅទីនេះ។ កូនសូមថើបធូលីជើងគេហើយ អ្នកម្ដាយកុំថាឲ្យកូន កុំសើចកូន។ ច៎ាះ ! កូនថើប ដោយឥតអៀនខ្មាសទេ។ ឥឡូវកូនក៏បាត់ ប្ដីបាត់ តើឲ្យកូនទៅណា? ធ្វើអ្វី ?គិតអ្វី? កូនអស់រលីងហើយ។ អ្នកម្ដាយៗ ជួយគិតគូរកូនផង។ ឱ ! . . . ! ក្នុងពេលនោះ មនុស្សម្នាក់ មាឌមាំ អាយុប្រមាណហាសិបប្លាយឆ្នាំ ចូលមក បីកូនមកផង។ នាងទេវីស្គាល់ជាក់ ជាកូនខ្លួន ក៏ស្ទុះរត់មកលុតជង្គង់ ពីមុខបុរសពុំស្គាល់នោះ លាតដៃទាំងពីរ . . . ។ បុរសអង្គុយចុះ ទឹកមុខញញឹម ហុចកូនទៅឲ្យនាង។ លោក ៗ កូនខ្ញុំមែនទេ? បាទ ! កូននាងហើយ ! ឱ! ព្រះម្ចាស់ថ្លៃអើយ ! កូនខ្ញុំមែន ! ខ្ញុំលួចគេយកមកជូននាងវិញ។ ច៎ាះ ខ្ញុំសូមអរគុណលោកណាស់ វាលាក់កូនខ្ញុំឯណាលោក ? មិនសំខាន់ទេ សំខាន់ត្រង់ខ្ញុំយកកូនមកជូននាងវិញ។ ច៎ាះ ! លោកខ្ញុំអរគុណលោកណាស់ រកអ្វីមកប្រៀបគ្មានទេ។ ឱ ! លោកហៅ ចំជាមានគុណនឹងខ្ញុំមែន តែខ្ញុំក្រណាស់ លោក ចង់បានអ្វីពីខ្ញុំ ឲ្យតែខ្ញុំមាន ខ្ញុំជូនលោកទាំងអស់។ ទេ ! ខ្ញុំធ្វើនេះឥតមានចង់បានអ្វីពីនាងទេ។ ច៎ាះ ! ច៎ាះ ! លោកមានចិត្ដអ្វីល្អម៉្លេះទេ។ លោកឈ្មោះអី ? នៅឯណា ? ដើម្បីឲ្យខ្ញុំបានដឹង ឲ្យខ្ញុំបាននឹកគុណអស់មួយ ជីវិតខ្ញុំ។ ខ្ញុំជាមនុស្សឥតឈ្មោះ ឥតទីលំនៅ ឥតគ្រួសារទេ . . . ។ ហ៊ី ! លោកកុំខ្លាចខ្ញុំ កុំលាក់ខ្ញុំ ប្រាប់ខ្ញុំមក! ទេ ! ខ្ញុំឥតខ្លាចអ្វីទេ គឺជាការពិតដូច្នោះឯង។ ច៎ាះ ! លោកជាមនុស្សអីប្លែកម៉្លេះទេ។ បើដូច្នោះ កិច្ចខ្ញុំសម្រេចហើយ ខ្ញុំសូមលាអ្នកហើយ។ ច៎ាះ ទេ ! សូមចាំអញ្ជើញពិសាបាយ នឹងខ្ញុំសិន។ បាទទេ ! ខ្ញុំសូមអរគុណណាស់ហើយ។ ខ្ញុំមានការប្រញាប់បន្ដិច ។ ហ៊ី ! លោកមានការអ្វី ? ការផ្ទាល់ខ្លួន។ ខ្ញុំសូមលាអ្នក សូមអ្នកនៅឲ្យសុខសប្បាយណ៎ា ! ច៎ាះ ! លោកអញ្ជើញទៅណាមកណា សូមអាណិតចូលលេងផ្ទះខ្ញុំផងកុំខាន។ បាទ ! អរគុណនាងណាស់! ចុះលោកស្គាល់ប្ដីខ្ញុំទេ? បាទស្គាល់ តែឥឡូវអ្នកស្រុកប្រាប់ថា ឈ្លោះគ្នាយ៉ាងខ្លាំងជាមួយមេទ័ពកាមា ចាក់គ្នាឯវាលស្រែឯណោះ តាំងពីល្ងាចម៉្លេះ រួចកាមាក៏ចាញ់ទៅ។ ឥឡូវ ឮថាជិះសេះទៅខាងត្បូង បាត់ទៅហើយ។ មិនដឹងជាទៅណាផង។ តាមស្មានប្រហែលទៅណា ? ប្រហែលទៅបាត់ដំបង! ឱ ! ច៎ាះ សូមអរគុណលោកហើយ អញ្ជើញចុះឲ្យសុខសប្បាយ ឲ្យមានជ័យជំនះឈ្នះអស់មារ សត្រូវៗ ទាំងប្រាំបីទិស។ មនុស្សមិនស្គាល់មុខនេះ ក៏លោតលើខ្នងសេះទៅបាត់ទៅ។ នាងទេវី ក៏ក្រសោបបុត្រីថើប។ នាងនិយាយថា៖ កូនៗ ! ម្ដាយនឹកកូនណាស់ ម្ដាយស្មានតែពុំបានជួបមុខកូន ពុំបានឃើញកូនទៀតទេ ។ កូនកុំដេកអី ភ្ញាក់ឡើង។ នាង បទុមក៏ភ្ញាក់ ដោយនាងទេវីញក់ញីខ្លាំងពេក។ នាងសើចគ្រហាញដាក់ម្ដាយ ដែលធ្វើឲ្យនាងទេវី រឹតតែសប្បាយចិត្ដទៅ ទៀតនាងយំបណ្ដើរផង។ កូន ! កូនអត់ត្រូវគេធ្វើបាបអ្វី ទេឬ? កូននៅសុខសប្បាយទេ ? ម្ដាយមិនស្មានដូច្នោះសោះ នឹកខុសថាប្រហែលគេញក់ញី អារ សាច់ ហុតឈាមទៅហើយ។ ម្ដាយយំខ្លាំងណាស់ប៉ុន្មានថ្ងៃនេះ។ ទៅកូន ! ទៅជាមួយម្ដាយ ទៅរកឪពុកកូនឯងទៀត។ ថាដូច្នោះហើយ នាងទេវីរកកន្សែងដណ្ដប់ឲ្យនាងបទុម រួចប្រាប់នាងភួងថា៖ ម៉ែ ! ចាំផ្ទះណា ខ្ញុំទៅរកបងមានន្ទមួយភ្លែត ។ សុំកុំឲ្យម៉ែ ទៅណាចោលផ្ទះឲ្យសោះ។ ថាហើយ នាងទេវីឱបបុត្រីជាប់នឹងដើមទ្រូង ថើបកូនបណ្ដើរ រត់ទៅមុខបណ្ដើរ។ នាងតម្រង់ទៅ គេហដ្ឋានព្រះកម្ពុត ទាំងកណ្ដាលរាត្រី។ ធីតាលែងនឹកខ្លាច លែងនឹកនាអ្វីទៀតហើយ។ នាងរីករាយក្រៃពេក ស្រីឆោមឆ្លងកាត់ផ្នូរខ្មោច តែនាងឥតដឹងខ្លួនសោះ។ ញើសនាងហូររហាម តែនាងឥតគិត មកដល់សោះ។ មុខនាងឱន តែទៅលើមុខបុត្រី របស់នាង ដែលនាងព្រាត់យូរមកហើយ។ លុះមកដល់ភូមិស្វាយ នាងស៊ើបសួរគេរកប្ដីនាង។ គេប្រាប់តាមដំនើរ ដើមទង។ កញ្ញាឱបកូន រត់តាមទៅទៀត។ កល្យាណតម្រង់ ទៅខាងស្រុកមង្គលបុរី ដែលសព្វថ្ងៃ មានចម្ងាយប្រាំបួនគីឡូម៉ែត្រ ពីភូមិស្វាយ។ យប់ងងឹតស្លុង។ ឆវីទៅតាមផ្លូវរទេះ ប៉ះជន្លង់ឈើ ព័ន្ធជើងដួល ធីតាក្រោកឡើង រត់ទៅទៀត ដើម្បីឲ្យទាន់សេះរបស់មានន្ទជាប្ដី បន្ដិចមក មានសេះមួយ បំផាយមកពីក្រោយនាង។ អ្នកជិះសេះស្រែកសួរថា៖ អ្នកណាហ្នឹង ? ច៎ាះ ! ខ្ញុំលោក ឱ ! លោកដ៏មានគុណឬ ? ចុះនាងអញ្ជើញទៅណា មកណា ទាំងយប់ដូច្នេះ ? ច៎ាះ! ខ្ញុំទៅតាមប្ដីខ្ញុំ។ គេថាប្ដីខ្ញុំ ទៅតាមផ្លូវមង្គលបុរីនេះឯង។ យីនាងមិនខ្លាចទេ ? ច៎ាះ ! ទេខ្ញុំមិនខ្លាចទេ។ មានខ្លាណ៎ា តាមផ្លូវ ! ច៎ាះ ! ខ្ញុំមិនខ្លាចខ្លាទេ។ នាងរត់ម្ដេចទាន់ បើគេជិះសេះ នាងដើរដូច្នោះ ! ខ្ញុំទាន់ត្រឹមណា ឈប់ត្រឹមនោះ។ យីយកសេះខ្ញុំជិះទៅ។ ឱ! ច៎ាះទេ ! អរគុណសោកណាស់ លោកមានគុណនឹងខ្ញុំណាស់ . . . ខ្ញុំទៅហើយ ។ ឈប់សិន និយាយគ្នាឲ្យអស់សិន។ ច៎ាះ ! អត់ទោសខ្ញុំប្រញាប់ណាស់។ លោកអញ្ជើញទៅចុះ កុំគិតដល់ខ្ញុំ។ បុរសជិះសេះប្រឹងជំរត់សេះ ឲ្យទាន់ធីតាកម្សត់ ដែលពុំព្រមឈប់និយាយសោះ។ អ្នកមានស្គាល់គេទេ ឯមង្គលបុរីនោះ ? ច៎ាះ ទេ! ចុះ ឯបាត់ដំបង ? អត់ស្គាល់អ្នកណាទេ។ យី ! បើដូច្នោះ អ្នកអញ្ជើញទៅផ្ទះអ្នកណា ? បើរកប្ដីអ្នកមិនឃើញ ? ច៎ាះ ! មិនអីទេ ខ្ញុំទៅនៅត្រង់ណាក៏បានដែរ។ មិនបានទេ ! មិនបានទេ ។ អ្នកមានប្រាក់កាស ជាប់ខ្លួនទេ ? ទេខ្ញុំអត់ប្រាក់ទេ។ បុរសចម្លែកនេះ លុះបានឮដូច្នោះ ក៏លូកថង់យាម បោះប្រាក់មួយថង់ធំ មកឲ្យនាង។ នាងទេវី លុះដឹងថាប្រាក់ ក៏ប្រឹងរត់តាមសេះ ហើយស្រែកថា៖ ទេៗ លោកៗ យកទៅវិញចុះ។ តែអ្នកជិះសេះ បំផាយយ៉ាងលឿន ទៅបាត់ទៅ។ នាងទេវី ឃើញប្រាក់នោះ ប្រាំណែន។ ធីតា មានសេចក្ដីអរគុណ នឹងបុរសមិនស្គាល់មុខនេះ ជាអនេកកប្បការ។ លុះដល់មង្គលបុរី នាងទេវី ដើរពីផ្ទះមួយទៅផ្ទះមួយ រកប្ដី តែគេបិទទ្វារដេកលក់អស់។ នាងឃើញផ្ទះមួយ នៅពុំទាន់បិទទ្វារ។ ចង្កៀងប្លុងៗ នាងរត់តម្រង់ទៅសួរគេ ៗឆ្លើយថា៖ អំបាញ់មិញនេះ មានមនុស្សជិះសេះម្នាក់ មកសុំទឹកផឹក មនុស្សនោះរបួសផង ប្រហែលមានរឿងអ្វី ធំដុំហើយមើលទៅ។ មនុស្សនោះទៅណាហើយមីង ? ច៎ាះ ! ខ្ញុំសួរ គេថា គេមានការ ទៅបាត់ដំបងទាំងយប់ នេះឯង។ ខ្ញុំឃាត់ដែរ តែគេពុំព្រមនៅសោះ។ ទៅយូរហើយឬអ្វី ? ច៎ាះ ! ទេ ! ទើបនឹងទៅអំបាញ់មិញនេះឯង។ ខ្ញុំអរគុណហើយមីង ខ្ញុំសុំទឹកមួយផ្ដិលដែរ។ យី ! តើនាងពកូនទៅណា ? ម្ចាស់ម្ដាយអើយ ! ច៎ាះ ! ខ្ញុំអត់ទៅណាទេ! អ្នកជិះសេះនោះ ត្រូវជាយ៉ាងម៉េចនឹងនាង ? ច៎ាះ ខ្ញុំចង់ជួបគេមានការបន្ដិចបន្ដួចទេ។ នាងនៅឯណា ? ខ្ញុំនៅស៊ីសុផុន។ អូ ! ចុះមកធ្វើអ្វីទាំងយប់ម៉្លេះ ? ខ្ញុំមានការអ្នកមីង! យី ! ខ្ញុំសូមអរគុណអ្នកមីងណាស់ហើយ ។ ខ្ញុំសុំលាអ្នកមីងហើយ។ ច៎ាះ ! លើកដៃថ្វាយព្រះ ចុះនាងទៅណាទៀត ? ខ្ញុំទៅមុខទៀត! នាងទេវីបានទឹក ក៏ផឹកក្អឿកៗ រួចលាមីងនោះរត់ទៅទៀត។ កល្យាណ ហាក់ដូចជាមានកម្លាំងឡើងវិញ សាយពេញខ្លួន។ នាងបែកញើសសស្រាក់ ត្រជាក់អស់ទាំងខ្លួន។ លុះរត់មួយសន្ទុះទៅ នាងឮសូរជើងសេះ នាងស្រែកហៅ៖ បង ! បង ! ចាំខ្ញុំផង បងមានន្ទ . . . បងមានន្ទ ! គេឮសូរ តែមាត់នាង ដែលអណ្ដែតទៅក្នុងព្រៃស្ងាត់បាត់ឈឹង គ្មានឮសូរអ្វី ឆ្លើយមកវិញឡើយ។ រីឯជើងសេះ ក៏លាន់ឮកាន់តែល្វើយទៅៗ លុះត្រាតែបាត់សូន្យជាអចិន្រ្ដៃយ៍។ ពីរថ្ងៃក្រោយមកទៀត នាងទេវី និង បុត្រីបានដើរទៅជិតអ្នកលក់បន្លែម្នាក់ នៅទីផ្យារបាត់ដំបង។ នាងដើរតាមស៊ើបសួរ រកប្ដីនាង តែមិនលេចឮដំណឹងអ្វីសោះ។ នាងដើរតាមសំយាបផ្ទះចិន តាមរោងចក្រផ្សេងៗ តាមរោងលក់ម្ហូបអាហារ ចំនី តាមផ្ទះអ្នករាជការ តូច ធំ គយគន់ រកមើលគូកម្សត់។ ធីតាពកូនយំបណ្ដើរ ដើរបណ្ដើរ តែរាល់ថ្ងៃដូច្នោះឯង៕

Subscribe to:
Post Comments (Atom)
0 Responses to “មហាចោរទល់ដែន(វគ្គ៩)”
Post a Comment