Wednesday, 24 June 2015

រឿង ទាឃើញទឹកមិនបាន

ព្រឹកថ្ងៃមួយចៅហ្វាយស្រីបានប្រើអ្នកបម្រើរបស់ខ្លួនឲ្យស្ងោរធាមួយក្បាល សម្រាប់ធ្វើជាអាហារថ្ងៃត្រង់។ នៅពេលនោះ អ្នកបម្រើស្រីបានយកទាទៅដាក់ក្នុងឆ្នាំង ដោយមិនបានដាក់ទឹកធ្វើឲ្យឆ្នាំងឆេះផ្សែងហុយទ្រលោម។ នៅពេលឃើញហេតុការណ៍ដូច្នេះ ចៅហ្វាយស្រីក៍ស្រែកសួរឡើង៖ ចៅហ្វាយស្រី៖ ហេតុអ្វីឯងមិនដាក់ទឹកក្នុងឆ្នាំងស្ងោរទាអញ្ចឹង នាងមើល! ឥឡូវឆេះខ្លោចខ្ទេចខ្ទីអស់។ អ្នកបម្រើស្រី៖ គឺនែ! មកពីខ្ញុំខ្លាចថា នៅពេលដាក់ទឹកចូលហើយ វានឹងហែលទឹកគេចរត់បាត់ណាលោកស្រី។

0 Responses to “រឿង ទាឃើញទឹកមិនបាន”

Post a Comment