Friday, 26 June 2015

រឿង ពស់កេងកង

កាលពីព្រេងនាយនៅលើដីយើងនេះគ្រប់ស្រុកទាំងអស់មិនមានពស់ពិស និង ពស់ឥតពិសទេមានតែពស់កេងកង។ មាននិទានថា កាលពីដើមឡើយ មានមនុស្សពីនាក់ប្តីប្រពន្ធ។ ប្រពន្ធឈ្មោះនាងនីមានកូនស្រីមួយ ឈ្មោះនាងអេត។ ប្តីនោះទៅជួញអង្កាំបាត់ជាយូរអងែ្វង។ ថៃ្ងមួយអស់បងប្អូនជិតខាងគេបបួលគ្នាទៅរកអុស ឯនាងនីលឺគេបបួលគ្នា​ក៏ទៅជាមួយនឹងគេដែរ យកនាងអេតជាកូនទៅជាមួយផង។ លីដឹងចូលទៅក្នុងព្រៃ បាន ឃើញអុសមួយធំ នាងនីយកដឹងពុសអុស។ ពុសយូរបន្តិចទៅដឺងក៏រង្គោះធ្លាក់ទៅក្នុងរន្ធពស់។ នាងនីមើលទៅឃើញដឹងថារន្ធពស់កេងកងក៏ និយាយ នឹងពស់នោះឲ្យហុចដឹងឲ្យ។ ឯពស់កេងកងឆ្លើយឡើងថា «អើ!បើនាងឯងដោយអញធ្វើជាប្រពន្ធអញ ទើបអញឲ្យដឹង បើនាងឯងមិនដោយអញ ធ្វើជា ប្រពន្ធអញនោះ អញមិនឲ្យដឹងទេ»។ នាងនីលឺពស់កេងកងថាដូចេ្នះហើយហេតុតែជាស្រីខូចក៏ព្រម ទទួលថា «អើ! លែងតែអ្នកឯងឲ្យដឹងមក ចុះចាំល្ងាចឲ្យមេ អេតមកហៅ»។ ពស់កេងកងលឺនាងនីថាដូច្នោះ ក៏ឲ្យដឹងមក។ នាងនីផ្តាំថា «ដល់ល្ងាចសឹមឲ្យមេអេតមកហៅ»។ ហើយនាងនីក៏ទូល​អុសទៅផ្ទះ ជាមួយ នាងអេត។ លុះដល់ព្រលប់នាងនីក៏ប្រើនាងអេតជាកូនទៅហៅពស់កេងកង។ នាងអេតទៅដល់រន្ធពស់ឆ្លើយថា «ពស់កេងកង! ៗ នាងនីឲ្យហៅ»។ ឯពស់កេងកងលឺហើយចេញមក។ នាងអេតឃើញពស់ក៏ភ័យព្រឺស្ញើបអស់ទាំងខ្លួន ប៉ុនែ្តខ្លាចម្តាយព្រោះម្តាយប្រើមកក៏ ខំសង្កត់ចិត្តនាំពស់ទៅផ្ទះ។ ពស់នោះ ធំណាស់លូនទៅលើស្មៅបាក់រាបអស់។ ដល់ផ្ទះ ហើយក៏ឡើងទៅដេកជាមួយនឹងនាងនី។ នាងនីនិយាយនឹងពស់កេងកងថា «ខ្ញុំមានប្តី ឥឡូវនេះ​គាត់ទៅជួញអង្កាំពីរបីឆ្នាំមកម្តងៗ»។ ពស់កេងកងសួរថា «ប្តីនាង ឯងនៅប៉ុន្មានខែប៉ុន្មានថៃ្ងទៀតទើបមកដល់? » នាងនីឆ្លើយថា »មិនដឹងជាប៉ុន្មានខែ ប៉ុន្មានថៃ្ង​ទៀត​មកដល់ទេ»។ ពស់កេងកងលានាងនីទៅរូងវិញ នាងផ្តាំថា «បើប្តីខ្ញុំមក ខ្ញុំមិនឲ្យមេអេតទៅហៅទេ អ្នកកុំមក។ បើប្តីខ្ញុំមិនទាន់មកនោះ​ខ្ញុំប្រើមេអេតឲ្យទៅហៅអ្នក​សឹមអ្នកមក»។ ពស់កេងកងក៏ទៅរូងវិញទៅ។ រាល់តែល្ងាចនាងនី​ប្រើមេអេតឲ្យទៅហៅពស់កេងកង។ នាងអេតខ្លាច​ម្តាយក៏ទៅតាមពាក្យម្តាយប្រើ ប៉ុនែ្តក្នុងចិត្តខ្លាចពស់នោះណាស់ ដ្បិតពស់នោះធំហើយវែងផង មួយទៀតខឹងក្នុងចិត្តដ្បិតម្តាយ សាហាយ នឹងពស់។ នាងអេតទៅដល់មាត់រូងហៅថា «ពស់កេងកង! ៗ នាងនីឲ្យហៅ» ។ ពស់កេងកង លឺក៏លូនចេញមកហើយឆ្លើយថា »អេតអើយអេត! បើអញទៅ ឱពុកអេត នឹងកាត់អញដាច់ »។ នាងអេត ឆ្លើយថា «ឱពុកអញទៅជួញអង្កាំពីរ-បីឆ្នាំមិនទាន់មកដល់»។ ពស់កេងកង​បានលឺនាងអេតប្រាប់ដូច្នោះ ក៏លូនចេញពីរន្ធមក ហើយចេះតែទៅរាល់ថៃ្ង។ នាងនីសាហាយពស់កេងកងទាល់តែផើម។ ដល់យូរបនិ្តចទៅ ប្តីនាងនីមកពីជួញអង្កាំវិញឃើញនាងនីពោះធំក៏នឹកសង្ស័យ ក៏សួរនាងអេតជាកូន។ នាងអេត ប្រាប់ឱពុកថា «ម៉ែគាត់សាហាយនឹងពស់កេងកង។ តែវេលាព្រលប់កាលណាឲ្យតែខ្ញុំទៅហៅរាល់ថៃ្ង»។ ឪពុកលឺនាងអេតប្រាប់ដូច្នោះ ក៏និយាយនាងអេតថា «ដល់ល្ងាចហងឯងទៅហៅពស់នោះមកទៀត អញកាប់វា នៅមាត់ទ្វារ ហើយហងឯងកុំឲ្យម្តាយហងឯងដឹង»។ ឯនាងអេតលុះដល់ព្រលប់ក៏ទៅហៅ​ពស់កេងកងថា »ពស់កេងកង! ៗ នាងនីឲ្យហៅ»។ ពស់កេងកងលឺហើយឆ្លើយថា »អេតអើយអេត! បើអញទៅ ឪពុកអេតនៅកាត់កអញដាច់»។ នាង អេតឆ្លើយថា «ឱពុកអញទៅជួញអង្កាំពីរ-បីឆ្នាំមិនទាន់មកដល់»។ ពស់កេងកងលឺនាង​អេតប្រាប់ដូច្នោះ ស្មានថាឪពុក​មិនទាន់​មក​ពីជួញអង្កាំមែន ក៏ទៅដូច​សព្វដង។ ឯឪពុក នាងអេតកាន់ដាវពួននៅមាត់ទ្វារចាំកាប់។ ពស់កេងកងលូនចូលមាត់ទ្វារបន្តិច ឪពុកនាងអេតកាត់ដាច់ ហើយកាត់មួយកំណាត់​ខាងកន្ទុយយកទៅដាក់លើស្កាក មួយកំណាត់ខាងក្បាលយកទៅដាក់លើមែកពុទ្រា ឯកណ្តាលខ្លួនឲ្យនាងអេតយកទៅពន្លួះពន្លាត់សែ្បកចោល ហើយផ្តាំ​នាងអេតថា «កុំឲ្យម្តាយហងដឹង តែត្រូវទុកសាច់ស្លឲ្យម្តាយហងឯងស៊ី»។ ឪពុកនាងអេតក៏លាងឈាមពស់ជ្រះអស់មិនឲ្យមានសល់។ ឯនាងនីពុំបាន​ដឹងថាប្តីកាប់​ពស់ជាសាហាយស្លាប់ទេ ព្រោះពេលនោះនាងនីមិននៅ ទៅសួរបងប្អូននៅផ្ទះឆ្ងាយ។ លុះព្រឹកឡើងនាងអេតយកសាច់ពស់ទុកឲ្យនាងនីជាម្តាយស៊ី។ នាងនីឃើញសម្លខ្លាញ់រលើបទាំងចានឆ្នាំង ក៏សួរនាងអេតថា «បានសាច់អ្វីស្លអេត?» នាងអេតប្រាប់ថា «សាច់ជ្រូក»។ នាងនីនឹកគិតស្មានថា សាច់ជ្រូកមែនក៏ដួសសម្លយកមកស៊ីបាយ។ កាលនាងអេត​ដួសសម្លយកមក​ឲ្យនាងនីជាម្តាយស៊ី មានកែ្អកមួយវាឃើញក្បាលពស់ដាក់​លើមែកពុទ្រាវាចង់ស៊ីសាច់ពស់ វាបូលថា «ក៏ឡូវៗកេ្លមក្លមលេចសាច់់ប្តីឯងនាងនីកំពុងតែស៊ីបាយ​លឺកែ្អកបូល ដូច្នោះ​ក៏​មើលទៅលើដើមពុទ្រាឃើញក្បាលពស់កេងកងលើមែក ហើយនាងនីនឹកអាណិតស្រក់ទឹកភែ្នក តែនាងនីពុំហ៊ាននយំ​ព្រោះខ្លាចប្តីដែលអង្គុយស៊ីបាយជាមួយគ្នា។ ប្តីឃើញនាងនីស្រក់ទឺកភែ្នកក៏សួរថា«ហេតុមេ្តចបានជាស្រក់ទឹកភែ្នក?»។ នាងនីឆ្លើយថា «ស៊ីបាយក្តៅសម្លក្តៅរលឹកកូនចៅរលោងទឹកភែ្នក»។ ឯកែ្អកនោះចេះ​តែបូល »ក៏ឡូវៗក៏កេ្លមក្លមលេបសាច់ប្តីឯងក្បាលដាក់លើមែកពុទ្រា កន្ទុយដាក់លើ ស្កាក»។ នាងនីមើលទៅលើស្កាកឃើញកន្ទុយពស់កេងកង​នៅទីនោះ ឯប្តីនាងនីដឹងថា ប្រពន្ធសាហាយ នឹងពស់កេងកងពិតប្រាកដក៏នឹកក្នុងចិត្តខឹងចង់សម្លាប់នាងនី ប៉ុនែ្តធើ្វមិនឲ្យនាងនីដឹងខ្លួន។ ដល់នាងនីផើម ចាស់ផៃ្ទ​ជិត​និងសំរាល ប្តីបបួលទៅកក់សក់នៅមាត់បឹង។ លុះដើរទៅដល់មាត់បឹងប្រាប់ប្រពន្ធថា «ទៅទៀត ឲ្យឆ្ងាយពីស្រុកគេយើងនិងកក់សក់លេងឲ្យ​សប្បាយ​តែ​ពីរនាក់ម្តង»។ នាងនីមិនដឹងខ្លួនថាប្តីគិតសម្លាប់ខ្លួន ស្មានថាប្តីនាំទៅកក់សក់មែន ក៏ដើរចូលទៅក្នុងព្រៃឆ្ងាយទៅ។ លុះឃើញកំពុងមួយរាបស្អាត​វាលល្អ ប្តី ប្រាប់ប្រពន្ធថា «កំពង់នេះរាបសប្បាយយើងឈប់កក់សក់នៅនេះចុះ»។ ឯនាងនីមិនដឹងថាប្តី គិតសំលាប់ខ្លួនក៏អង្គុយកក់សក់នៅមាត់ច្រាំង។ ប្តីនោះក៏ហូតដាវកាប់​នាងពី​ក្រោយខ្នងមិនឲ្យដឹងខ្លួន ដាច់ពាក់កណ្តាល ខ្លួនស្លាប់ទៅ។ ពេលនោះឃើញសុទ្ធតែជាកូនពោះលូនចេញពីពោះនាងនីមក។ ប្តីនាងនីក៏កាប់កូនពស់ នឹងដាវ​ខ្លះកាប់មិនទាន់ក៏លូនចូលទៅក្នុងក្រហែងដី ខ្លះមុជក្នុងទឹកខ្លះលូនចូលក្នុងព្រៃ ព្រោះហេតុនេះ បានជាមានពស់ច្រើនបែបច្រើនយ៉ាងមកដល់ឥឡូវនេះ។

0 Responses to “រឿង ពស់កេងកង”

Post a Comment